បន្ថែមពាក្យថ្មី
decorative icon

ពាក្យបច្ចេកទេសបកប្រែជាភាសាខ្មែរ

An opinionated collection of technical words commonly used in programming, translated into Khmer.

A
Algorithm - ក្បួនដោះស្រាយ
ក្បួនដែលកុំព្យូទ័រប្រតិបត្តិតាមដើម្បីដោះស្រាយបញ្ហាឬបំពេញកិច្ចការណាមួយ។​
Argument - អាគុយម៉ង់
ទិន្នន័យឬតម្លៃដែលបញ្ជូលក្នុងអនុគមន៍ដើម្បីធ្វើការគណនា។ ឧទាហរណ៍៖ អនុគមន៍ function add(x, y) {return x + y} ត្រូវការអាគុយម៉ង់ x និង y ដើម្បីគណនារកចម្លើយ។
Array - អារេ
បណ្តុំទិន្នន័យដែលមានទម្រង់ជាជួរមានដើមហើយចុង។ វត្ថុទាំងអស់នៅក្នុងអារេមានលំដាប់ថ្នាក់ដែលយើងអាចហៅវាបាន។ ឧទាហរណ៍៖ ដើម្បីហៅវត្ថុទីមួយនៅក្នុងអារេយើងសរសេរ​ array[0]
B
Binary - គោលពីរ
ប្រព័ន្ធរាប់លេខដែលប្រើលេខ 0 និងលេខ 1 ប្រើប្រាស់ដោយកុំព្យូទ័រសម្រាប់មុខងារគ្រប់យ៉ាង។
Boolean - ប៊ូលីន
ភាពពិតឬមិនពិត។
Branch - សាខា
សំដៅទៅលើការបែកចេញជាសាខាផ្សេងគ្នាក្នុងប្រព័ន្ធគ្រប់គ្រងកំណែកូដ​ (ដូចជាប្រព័ន្ធ git ជាដើម)។
ជម្រើសផ្លូវដែលកូដអាចប្រតិបត្តិតទៀតបាន។
Break - បញ្ជប់
ជាទូទៅពាក្យនេះប្រើដើម្បីបញ្ជប់ប្រតិបត្តិ loop។
C
CPU (central processing unit) - អង្គភាពដំណើរការកណ្តាល
ជាផ្នែកកុំព្យូទ័រដែលមានមុខងារជាខួរក្បាល
Character - តួអក្សរ
តួអក្សរមួយតួ។ ឧទាហរណ៍៖ A, b, C, d, 0, ក, ខ។
Code - កូដ
ភាសាកូដសម្រាប់យកទៅសរសេរបង្កើតកម្មវិធីកុំព្យូទ័រ។ ឧទាហរណ៍៖ C, Java, PHP។ ល។
Comment - កំណត់ចំណាំ
កំណត់ចំណាំក្នុងកូដដែលកុំព្យូទ័រនឹងមិនប្រតិបត្តិ។
Compiled code - កូដបំលែង
កូដដែលត្រូវបានបំលែងពីទម្រង់ដើមដែលមនុស្សអាចអាននិងកែប្រែបានទៅជាកូដសម្រាប់កុំព្យូទ័រដំណើរការ។
Compiler - ប្រព័ន្ធបំលែង
ប្រព័ន្ធកម្មវិធីសម្រាប់បំលែងកូដពីទម្រង់ដែលមនុស្សអាចអាននិងកែប្រែបានទៅជាទម្រង់កូដដែលកុំព្យូទ័រអាចប្រើប្រាស់បាន។
ប្រព័ន្ធកម្មវិធីដែលមានតួនាទីបំលែងប្រភពកូដ (source code) ទៅជាកូដម៉ាស៊ីន (machine code) សម្រាប់កុំព្យូទ័រប្រតិបត្តិតាម។
Conditional - តាមលក្ខខណ្ឌ
ការដាក់លក្ខខណ្ឌ។
កូដដែលប្រតិបត្តិនៅពេលកម្មវិធីត្រូវលក្ខខណ្ឌដែលបានកំណត់។
D
Declaration - ការប្រកាស
ការប្រកាសគឺជាកូដដែលប្រាប់កុំព្យូទ័រឲ្យតាងអថេរ បង្កើតអនុគមន៍ ឬអង្គភាពផ្សេងៗ។ ឧទាហរណ៍៖ ការប្រកាសអថេរនៅក្នុងភាសា Python អាចមានទម្រង់ x = 1 នៅក្នុងភាសា JavaScript អាចមានទម្រង់ let x = 1។​ ល។
Decode - ឌីកូដ
ដោះស្រាយកូដឬពាក្យសម្ងាត់ដែលបានឆ្លងកាត់ការអ៊ិនកូដ (encode)។
ការបម្លែងទម្រង់អក្សរសម្ងាត់ឲ្យទៅជាទម្រង់ដើមវិញ។
Domain - ឈ្មោះរឺអាស័យដ្ឋានវឹបសាយ
អាស័យដ្ឋានរបស់គេហៈទំព័រ។ ឧទាហរណ៍៖ google.com
E
E-banking - ធនាគារអេឡិចត្រូនិច
​ការទូទាត់ប្រតិបត្តិការធានាគារផ្សេងៗលើប្រព័ន្ទអ៊ីនធឺណែត។ ឧទាហរណ៍៖ ពេលអ្នកបង់ប្រាក់តាមប្រព័ន្ធបាគង។
Encode - អ៊ិនកូដ
​បម្លែងទម្រង់អក្សរទៅជាទម្រង់សម្ងាត់ដែលត្រូវការពាក្យសម្ងាត់ឬរូបមន្តណាមួយដើម្បីឌីកូដ (decode) ​ឬបម្លែងមកទម្រង់ដើមវិញ។
Environment - បរិស្ថាន
បរិស្ថានដែលកូដស្ថិននៅក្នុង។ ឧទាហរណ៍៖ បរិស្ថានសម្រាប់តេស្ត បរិស្ថានផ្លូវការ។
Extraction - ការបន្លាយ
ការបន្លាយហ្វាល់ឬឯកសារឲ្យវាមានទំហំនិងទម្រង់ដូចដើម។ ឧទាហរណ៍៖ ពេលអ្នក extract ហ្វាល់ប្រភេទ zip។
F
Float - លេខទស្សភាគ
លេខមានក្បៀសអាចជាលេខមានតម្លៃតូចជាងសូន្យ ធំជាងសូន្យ ឬស្មើសូន្យ។ ឧទាហរណ៍៖ -2.10, -103.3, 0, 1.02, 2.3, 35.6, 46.003។​ ល។
Function - អនុគមន៍
កូដមានមុខងារជាក់លាក់ដែលមានអ្នកសរសេរកូដអាចហៅមកប្រើនៅកន្លែងផ្សេងៗក្នុងកម្មវិធី។
G
Garbage collection - ការប្រមូលសំរាម
ដំណើរការស្វ័យប្រវត្តិលុបចោលទិន្នន័យក្នុង memory ដែលកម្មវិធីកុំព្យូទ័រលែងត្រូវការ​។
I
IP address - អាស័យដ្ឋានអាយភី
លេខសំគាល់ពិសេសសម្រាប់ឧបករណ៍អេឡិចត្រូនិកទាំងឡាយដែលអាចភ្ជាប់អ៊ីនធឺណិតបាន។ ឧទាហរណ៍៖ 192.168.0.1។
Initialization - ការកំណត់ដំបូង
ក្នុងការសរសេរកូដ initialization គឺជាការកំណត់តម្លៃដើមឲ្យអថេរណាមួយ។ ឧទាហរណ៍៖ នៅក្នុងភាសា JavaScript យើងអាចកំណត់តម្លៃឲ្យអថេរ x ដោយសរសេរថា let x = 1។​​ បើយើងហៅអថេរនេះមកប្រើដោយមិនបានកំណត់តម្លៃដំបូង កម្មវិធីមិនអាចដំណើរការបាននោះទេ។
Integer - លេខគត់
លេខគត់មិនមានក្បៀសអាចជាលេខមានតម្លៃតូចជាងសូន្យ ធំជាងសូន្យ ឬស្មើសូន្យ។ ឧទាហរណ៍៖ -2, -1, 0, 1, 2, 3, 4។ ល។
L
Loop - រង្វិលជុំ
កូដដែលដំណើរការវិលជុំម្តងហើយម្តងទៀតរហូតកម្មវិធីត្រូវលក្ខខណ្ឌណាមួយដែលបានកំណត់។
M
Machine code - កូដម៉ាស៊ីន
កូដដែលមានទម្រង់ប្រព័ន្ធគោលពីរ (0 និង 1) ដែលខួរក្បាលរបស់កុំព្យូទ័រ (CPU) អាចប្រើប្រាស់បានដើម្បីបំពេញមុខងារផ្សេងៗ។
N
Network - បណ្ដាញ
ប្រព័ន្ធភ្ជាប់ឧបករណ៍ផ្សេងៗដែលមានទំនាក់ទំនងជាមួយគ្នា។ ឧទាហរណ៍៖ បណ្តាញអ៊ីនធឺណិត។
O
Operating system - ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ សរសេរកាត់ថា OS ជាប្រព័ន្ធកុំព្យូទ័រដែលសម្រួលទៅដល់ការប្រើប្រាស់កុំព្យូទ័រដើម្បីបំពេញមុខងារផ្សេងៗ។ ឧទាហរណ៍៖​ Windows, MacOS, Android។ ល។
P
Package - កញ្ចប់កូដ
កញ្ចប់កូដដែលមានមុខងារពិសេសសម្រាប់បំពេញតួនាទីផ្សេងៗ។ ឧទាហរណ៍៖ កញ្ចប់ requests នៅក្នុងភាសា Python សម្រួលទៅដល់ការផ្ញើសំណើទៅកាន់​ URL ផ្សេងៗ។
Peripheral - គ្រឿងឧបករណ៍កុំព្យូទ័រ
ឧបករណ៍ដែលភ្ជាប់ជាមួយនឹងកុំព្យូទ័រដើម្បីសម្រួលទៅដល់ការប្រើប្រាស់វា ឬសម្រាប់បន្ថែមមុខងារផ្សេងៗ។ ឧទាហរណ៍៖ mouse, keyboard, monitor។ ល។
R
Return - លទ្ធផល
លទ្ធផលដែលទទួលបានពីអនុគមន៍។​ ឧទាហរណ៍៖ return x + y
S
Source code - ប្រភពកូដ
ប្រភពរបស់កូដដែលកុំព្យូទ័រត្រូវការដើម្បីដំឡើងកម្មវិធីឬធ្វើឲ្យកម្មវិធីដំណើរការ។
កូដដែលមនុស្សអាចអានបាននិងកែប្រែបានឬកូដដែលមិនទាន់បានធ្វើការបំលែងទៅជាទម្រង់កូដដែលកុំព្យូទ័រត្រូវការដើម្បីដំណើរការ។
Syntax - វាក្យសម្ពន្ធ
ជាក្បួនសម្រាប់សរសេរកូដដើម្បីឲ្យមានដំណើរការត្រឹមត្រូវ ប្រៀបបានទៅនឹងវេយ្យាករណ៍ក្នុងភាសាខ្មែរ។ ឧទាហរណ៍៖​ នៅក្នុងភាសា C យើងសរសេរ printf('hello') ប៉ុន្តែក្នុងភាសា Python យើងសរសេរ print 'hello'
T
Type - ប្រភេទ
នៅក្នុងការសរសេរកូដ ទិន្នន័យទាំងអស់មានប្រភេទ​។ ឧទាហរណ៍៖ ប្រភេទអក្សរ​ (string), ប្រភេទលេខ​ (integer)។ ល។
U
User experience - បទពិសោធន៍អ្នកប្រើប្រាស់
សរសេរកាត់ថា​ UX វាជាបទពិសោធន៍របស់អ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រផ្សេងៗ។ ឧទាហរណ៍៖ នៅពេលអ្នកប្រើប្រាស់ចង់ធ្វើសកម្មភាពអ្វីមួយ គាត់ត្រូវឆ្លងកាត់ជំហានអ្វីខ្លះ។
User interface - ប្រព័ន្ធអន្តរកម្មអ្នកប្រើប្រាស់
សរសេរកាត់ថា​ UI វាជារូបរាងនិងទម្រង់របស់កម្មវិធីកុំព្យូទ័រដែលអ្នកប្រើប្រាស់ធ្វើអន្តរកម្មផ្សេងៗដូចជាការចុចនិងសរសេរ។​ ឧទាហរណ៍៖ ប៊ូតុងនៅលើគេហទំព័រ។
V
Variable - អថេរ
ពាក្យឬតួអក្សរសម្រាប់សម្គាល់ឲ្យផ្នែកមួយនៃ memory ដែលយើងអាចហៅវាមកពិនិត្យមើលទិន្នន័យឬកែប្រែវាបាន។ ឧទាហរណ៍៖ x = 1
W
Web browser - កម្មវិធីរុករកបណ្តាញអ៊ីនធឺណិត
កម្មវិធីសម្រាប់បើកគេហៈទំព័រនិងឯកសារផ្សេងៗដែលមាននៅលើបណ្តាញអ៊ីនធឺណិត។ ឧទាហរណ៍៖ Chrome, Firefox, Opera។ ល។